(តាកែវ)៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ បានបង្ហាញពីការរកឃើញអ្នកកើតកូវីដ ចំនួន ១៤នាក់ទៀត ដែលភាគច្រើន ពួកគាត់ជាកម្មករកាត់ដេរ និងគ្រួសារពួកគាត់។ នេះបើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៣០ ខែមេសានេះ។
ស្នងការនគរបាលខេត្តតាកែវ បញ្ជាក់ថា គិតពីម៉ោង ២០៖០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដល់ម៉ោង ១៧៖០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន ០៨នាក់ (ស្រី ០៥នាក់) និងជនជាតិចិន ០១នាក់ (ស្រី) រួមមាន៖ ១៖ ឈ្មោះ ស្រេង សំអុល ភេទស្រី អាយុ ៣៨ឆ្នាំ (កម្មកររោងចក្រនៅរាជធានីភ្នំពេញ) រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ២៖ ឈ្មោះ ស្រេង ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ (កម្មកររោងចក្រវ៉ូណាមមី) រស់នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ៣៖ ឈ្មោះ ប៊ិន ហ៊ន ភេទស្រី អាយុ ២៥ឆ្នាំ (កម្មកររោងចក្រជេឌី) រស់នៅភូមិដូង ឃុំដូង ស្រុកបាទី ៤៖ ឈ្មោះ សុះ កែវ ភេទប្រុស អាយុ២២ឆ្នាំ (កម្មកររោងចក្រភីវី) រស់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ៥៖ ឈ្មោះ ឆេង ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ (កម្មកររោងចក្រភីវី) រស់នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ៦៖ ឈ្មោះ មុត វ៉ាន់ដេត ភេទប្រុស អាយុ២១ឆ្នាំ (កម្មកររោងចក្រភីវី) រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ៧៖ ឈ្មោះ (HU PENGMEI) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន (ជាចុងភៅរោងចក្រភីវី) ស្នាក់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ៨៖ ឈ្មោះ ហ៊ុន ស្រីនូ ភេទស្រី អាយុ២១ឆ្នាំ (កម្មកររោងចក្រភីវី) រស់នៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ៩៖ ឈ្មោះ ស៉ឹម គឹមសាន ភេទប្រុស អាយុ ៤១ឆ្នាំ (កម្មកររោងចក្រសាន់តិច រាជធានីភ្នំពេញ) រស់នៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី។ បច្ចុប្បន្នបុគ្គលទាំង ០៦នាក់ដែលមានទីលំនៅ និងស្នាក់នៅស្រុកបាទី ត្រូវបានគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី រីឯឈ្មោះ ស្រេង សំអុល រស់នៅស្រុកព្រៃកប្បាស បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស និងឈ្មោះ ហ៊ុន ស្រីនូ រស់នៅ ស្រុកសំរោង បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកឯឈ្មោះ ស៉ឹម គឹមសាន រស់នៅស្រុកអង្គរបូរី បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី។
សូមបញ្ជាក់ថា ឈ្មោះ សុះ កែវ ឈ្មោះ ឆេង ស្រីពៅ ឈ្មោះ មុត វ៉ាន់ដេត ឈ្មោះ ហ៊ុន ស្រីនូ និងឈ្មោះ HU PENGMEI (ជនជាតិចិន) ជាអ្នកបម្រើការងារនៅរោងចក្រភីវី ស្រុកបាទី។ ចំណែកឯឈ្មោះ ស្រេង ស៊ាងលី (កម្មកររោងចក្រវ៉ូណាមមី) ត្រូវជាកូនស្រីបង្កើតរបស់ឈ្មោះ ស្រេង ស្រី (បុគ្គលវិជ្ជមានកូវិដ-១៩) និងឈ្មោះ ប៊ិន ហ៊ន ជាកម្មករនៅរោងចក្រជេឌី ស្រុកបាទី រីឯឈ្មោះ ស្រេង សំអុល និងឈ្មោះ ស៉ឹម គឹមសាន ជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ។
បច្ចុប្បន្នអាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលទាំង ០៩នាក់ខាងលើបន្ថែមទៀត។
ស្នងការនគរបាលខេត្តតាកែវ បន្ថែមថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ គិតពីម៉ោង ១៧៖៣០នាទី ដល់ម៉ោង២០៖៣០នាទី ក្រុមគ្រូពេទ្យ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន ០៥នាក់ទៀត (ស្រី០៣នាក់) រួមមាន៖
១៖ ឈ្មោះ កង សុខហួ ភេទប្រុស អាយុ២៦ឆ្នាំ (កម្មកររោងចក្រភីវី) រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី
២៖ ឈ្មោះ សែម ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ (កម្មកររោងចក្រភីវី) រស់នៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ៣៖ ឈ្មោះ សំ ស្រីម ភេទស្រី អាយុ២៧ឆ្នាំ (កម្មកររោងចក្រភីវី) រស់នៅភូមិទ្រាលើ ឃុំទ្រា ស្រុកសំរោង ៤៖ ឈ្មោះ ង៉ែត ណាង ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ៥៖ ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់។
បច្ចុប្បន្នបុគ្គលទាំង ០៥នាក់ខាងលើ ក្នុងនោះឈ្មោះ កង សុខហួ និងឈ្មោះ កង ស្រីមុំ ត្រូវបានគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ស្រុកបាទី និងឈ្មោះ សំ ស្រីម បានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ឈ្មោះ ង៉ែត ណាង បានបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត រីឯឈ្មោះ វ៉ាន់ ប្រុស បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់។
សូមបញ្ជាក់ថា ឈ្មោះ កង សុខហួ ឈ្មោះ កង ស្រីមុំ និងឈ្មោះ សំ ស្រីម ជាអ្នកប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកធ្វើការជាមួយគ្នានៅរោងចក្រភីវី ចំណែកឯឈ្មោះ ង៉ែត ណាង ជាអ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយកូនប្រុសរបស់គាត់ឈ្មោះ សំ សុផល (បុគ្គលវិជ្ជមានជំងឺកូវីដ-១៩) និងឈ្មោះ វ៉ាន់ ប្រុស ជាអ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយឈ្មោះ អើក វណ្ណី (បុគ្គលវិជ្ជមានជំងឺកូវីដ-១៩)។
បច្ចុប្បន្ន អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលទាំង ០៥នាក់ខាងលើបន្ថែមទៀត៕