(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ប្រសិនបើចេញរោគសញ្ញាសង្ស័យពាក់ព័ន្ធជំងឺកូវីដ១៩ ត្រូវទៅយកសំណាកជាបន្ទាន់។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានសម្រុកយកសំណាករបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ពិសេសអ្នកដែលមានរោគសញ្ញាសង្ស័យដូចជា៖
* ទី១៖ អ្នកពាក់ព័ន្ធផ្ទាល់ អ្នកវិជ្ជមានជំងឺកូវីដ១៩
* ទី២៖ ក្អក ហៀរ សំបោរ និងបំពង់ក
* ទី៣៖ អ្នកដែលរស់នៅជាមួយអ្នកដែលវិជ្ជមានជំងឺកូវីដ។
ដូច្នេះក្នុងករណីមានការសង្ស័យ សូមប្រជាពលរដ្ឋរួសរាន់ទៅយកសំណាកជាបន្ទាន់ នៅទីតាំងដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ៕