(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៣៨០,៤៦៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៧,៥២៧នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៦៦២,៨៦៨នាក់ (ស្លាប់ ៤៥,៣៣៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,០២៨,៧៣៨នាក់ (ស្លាប់ ១៧,១៤៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤០៤,៩២៥នាក់ (ស្លាប់ ១,៤៩២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៨០០នាក់ (ស្លាប់ ៣,២០៩នាក់)
* ថៃ ឆ្លងចំនួន ៦៣,៥៧០នាក់ (ស្លាប់ ១៨៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,១២១នាក់ (ស្លាប់ ៣០នាក់)
* កម្ពុជា ឆ្លងចំនួន ១២,៦៤១នាក់ (ស្លាប់ ៩១នាក់)
* វៀតណាម ឆ្លងចំនួន ២,៩១០នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ៦៧២នាក់ (ស្លាប់ ០នាក់)។
* ព្រុយណេ ឆ្លងចំនួន ២២៤ (ស្លាប់៣នាក់)៕