(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់លិខិតស្នើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីសុំវ៉ាក់សាំងមកចាក់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ក្នុងសំណើរនោះថា រហូតមកដល់ពេលនេះ រដ្ឋបាលក្រុង ស្រុក បានរៀបចំបញ្ជីឈ្មោះប្រជាពលរដ្ឋស្នើសុំចាក់វ៉ាក់សាំង១៩ សរុបចំនួន២០,៣៦២នាក់ ស្រី៩,៨៣៧នាក់។
សូមជម្រាបថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ ពីគណៈកម្មការចំពោះកិច្ចវ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សម្រាប់ចាក់ជូនមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានប្រជាជនគោលដៅ សរុបចំនួន១៦,៩៩៩នាក់ និងបានចាក់ជូនសរុប លើកទី១ ចំនួន១៦,៧៩៨នាក់ និងចាក់លើកទី២ ចំនួន៨,១២០នាក់៕