(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់លិខិតស្នើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីសុំវ៉ាក់សាំងមកចាក់ជូនកម្មករនិយោជិត ជនជាតិខ្មែរ និងជនបរទេស ដែលកំពុងបំពេញការងារនៅខេត្ដព្រះសីហនុ។
ក្នុងសំណើដាក់ជូនលោកស្រី ឱ វណ្ណឌីន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ទាំងជនជាតិខ្មែរ និងជនបរទេស សរុបចំនួន៤០,៧៧៧នាក់ ស្រី១៨,៨៦៥នាក់ ក្នុងនោះជនបរទេស ចំនួន៨,៥៤១នាក់ ស្រី១,៨២៣នាក់៕