(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី នៅស្រុកក្រូចឆ្មារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ដែលទើបរកឃើញថ្មីនេះ រួមមាន៖
* ទី១៖ ឈ្មោះ តាំង ឃាង ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ
* ទី២៖ ឈ្មោះ តាំង ប៊ូទ្រី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ
* ទី៣៖ ឈ្មោះ តាំង ជីហាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ។
រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ដោយឡែក អ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមាន សូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕