(ភ្នំពេញ)៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍បាយន្ត និងឧត្តមសេនីយ៍ឯក ឌី វីជ្ជា បានផ្តល់ស្បៀអាហារ មានអង្ករ និងគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យមួយចំនួនធំ ជូនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងកំលុងវិបត្តិនៃជំងឺកូវីដ១៩។

អំណោយស្បៀងអាហារនេះ ត្រូវបានលោក ឆារស៍ វ៉ាន់, លោក សៅ ភិរុណ និងលោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាង នាំយកអំណោយទាំងនេះទៅប្រគល់ជូននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងពិធីនោះ លោក ឆារស៍ វ៉ាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាកងកម្លាំង។ លោក ឆារស៍ វ៉ាន់ បានបន្តថា លោកស្រី និងស្វាមី ថ្លែងអំណរគុណចំពោះកងកម្លាំង ដែលបានចំណាយកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ ឈរជើងតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យខាងតែបាននូវការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍តទៅទៀត។

ស្ថិតក្នុងបរិយាកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ថ្លៃថ្លារបស់លោកស្រី ហ៊ុន ម៉ាណា និងឧត្តមសេនីយ៍ឯក ឌី វីជ្ជា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកម្លាំង ពិសេសបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។

លោក រ័ត្ន ស្រ៊ាង ជូនពរលោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត។

អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១៖ អង្ករ ២០តោន
២៖ ត្រីខ ១០០កេស ស្មើ ១០,០០០កំប៉ុង
៣៖ មី ៥០កេស ស្មើ ៣០០កេសតូច
៤៖ ភេសជ្ជប៉ូវកំលាំង carabao ៥០០កេស
៥៖ ប៊ីចេង ៧៥គីឡូ
៦៖ អំបិល ៧៥គីឡូ
៧៖ ទឹកត្រី ៣០យួរ ស្មើ ១៨០ដប
៨៖ ទឹកស៊ីអុីវ ៣០យួរ ស្មើ ១៨០ដប
៩៖ ទឹកសុទ្ធ ARUNA ៥០០កេស
១០៖ ម៉ាស់ ៥កេសធំ មាន ២៥០ប្រអប់ ស្មើ ១២,៥០០ម៉ាស់
១១៖ ថ្នាំពេទ្យ ៥កេសធំ ស្មើ ៤០០ប្រអប់តូច៕