(ចាកាតា)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គានេះ បានប្រកាសដាក់ខេត្ត Riau ស្ថិតនៅលើកោះស៊ូម៉ាត្រា ក្នុងភាពអាសន្ន បន្ទាប់ពីភ្លើងឆេះព្រៃបាននិងកំពុងតែគំរាមកំហែងយ៉ាងខ្លាំង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅរសៀលថ្ងៃទី០៨ ខែមីនា។
កាលពីឆ្នាំមុន មានខេត្តមួយចំនួន ស្ថិតនៅក្បែរកោះស៊ូម៉ាត្រា បានជួបនូវគ្រោះភ្លើងឆេះព្រៃ ដែលបានបង្កជាផ្សេង និងអ័ព្ទយ៉ាងខ្មៅទៅកាន់ផ្ទៃមេឃ ហើយបើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា មានទំហំខូចខាតប្រមាណ ១៦ពាន់លានដុល្លារអាមេរិក។
មន្ត្រីអ្នកនាំពាក្យរបស់ឲ្យដឹងថា នៅពេលនេះ មានទាហានជាង ៥០០នាក់ បានចេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះ ដោយបានប្រើប្រាស់ឧទ្ធម្ភាគចក្រ ក្នុងការនាំយកទឹក និងឧស្ម័ន ទៅពន្លត់ភ្លើងព្រៃ៕