(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពី ការបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ប្រភេទ Sinovac ត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។
យោងសេចក្តីជូនដំណឹងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ ដែលអង្គភាពព័ត័មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្ត នឹងបិទបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ប្រភេទ Sinovac ត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោក លោកស្រី ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១ ប្រភេទ sinovac នៅតាមទីតាំងនានា ក្នុងខេត្តព្រះវិហារ សូមអញ្ជើញទៅចាក់លើកទី២ នៅតាមទីតាំងដែលបានចាក់រួចលើកទី១ ឲ្យបានត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។
សូមអានសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖