(ព្រះវិហារ)៖ លោក មី មន អាយុ ៤២ ឆ្នាំ ពិការជើងទាំងពីរ ដែលបណ្តាលមកពីជាន់មីននៅតំបន់ជើងភ្នំប្រាសាទ ព្រះវិហារ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ហើយបច្ចុប្បន្ន រស់ នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏បានបន្ដជួយទៅដល់ លោក មី មន បន្ថែមទៀត ដោយបានចាត់ឲ្យ លោក អ៊ុយ សំអាត នាយកនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល រួមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ចុះទៅសួរសុខទុក្ខ ដល់លំនៅដ្ឋានរួមមានអង្ករ ១០០គីឡូ មី ៤ កេស ត្រីខ ៤យួរ និងថវិកាមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលកាកបាទក្រហមកម្ពុជាបានបន្ដជួយដល់លោក មី មន ដើម្បីជួយរាល់ការលំបាករបស់លោក និង គ្រួសារ៕