(កំពត)៖ អំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី ត្រូវបាននាំយទៅប្រគេនដល់ព្រះសង្ឃចំនួន៧៥វត្ត ក្នុងខេត្តកំពត ដែលកំពុងជួបកង្វះខាតចង្ហាន់ នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធនិងជម្ងឺឆ្លងកូវីដ១៩។
លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី ប្រធានសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ ម ត) និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន (TYDA)។
បើទោះបី លោកទាំងពីរកំពុងឈរក្នុងខ្សែត្រៀមជួរមុខដឹកនាំកងទ័ពអាវស ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម តែលោកបណ្ឌិត នៅបានគិតគូពីជីវភាពរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃដែលកំពុងជួបការខ្វះខាតក្នុងសម័យកូវី១៩ផងដែរ។
អំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត និងលោកស្រី បានដឹកយកទៅប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅតាមបណ្តាវត្តស្ថិតក្នុងស្រុកដងទង់ ស្រុកជុំគីរី ស្រុកឈូក ស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ខេត្តកំពត មានចំនួនសរុប៧៥វត្ត តាមរយៈក្រុមការងារគ្រប់គ្រងសិស្ស និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ ម ត) កំពត តាកែវ ដឹកនាំដោយលោក លាង សំណាត់ ប្រធានក្រុមការងារ (អ ម ត) កំពត តាកែវ និងសហការី កាលពីថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។
ទេយ្យវត្ថុដែលទទួលបានក្នុងមួយវត្តៗរួមមាន៖
*ទី១៖ អង្ករចំនួន ២បាវ ទម្ងន់១០០គីឡូក្រាម
*ទី២៖ ត្រីខកំប៉ុង ៤ ដុំ
*ទី៣៖ មី ២កេស
*ទី៤៖ ប្រេងឆា ៥លីត្រ
*ទី៥៖ ស្ករស ៥គីឡូ
*ទី៦៖ ទឹកត្រី ១២ដប
*ទី៧៖ អំបិល មួយបាវ
*ទី៨៖ ម៉ាស ៥ប្រអប់
*ទី៩៖ ថវិកា ៥០០០០រៀល៕