(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួន មុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោយពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩ម្នាក់។

ការសម្រេចបិទទីតាំងមួយចំនួននេះ ធ្វើឡើងបន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ម្នា់ ឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ចាម ដែលបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖