(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ មានករណីភ្ញាក់ផ្អើលមួយ ដោយមានគេឃើញសពទារកម្នាក់ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកមកទុកចោលក្បែរផ្លូវ៣៧១ ក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា តាមការសន្និដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដែលផ្អើលមកមើលប្រាប់ថា ទារកម្នាក់នេះអាចមិនទាន់គ្រប់ខែកើតនៅឡើយទេ។
ក្រោយការប្រទះឃើញ ក៏មានវត្តមានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែលប្រចាំការសាលាសង្កាត់ស្ទឹងមានជ័យ និងប្រជាការពារសង្កាត់ភូមិចុះមកពិនិត្យនៅទីកន្លែងកើតផងដែរ ដើម្បីយកទៅកប់ចោលឲ្យបានសមស្រប។