(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ លោក ទូនី រ៉សេត អនុប្រធានគណៈចលនាសាសនិកឥស្លាម និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦១ឆ្នាំ។

គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណបំណាច់របស់ លោក ទូនី រ៉សេត ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងបន្សល់ទុកនូវស្នាដៃល្អៗជាច្រើន ក្នុងការចូលរួមបម្រើឧត្តមប្រយោជន៍សង្គម ជាតិ និងប្រយោជន៍គណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកមរណទុក្ខដោយក្ដីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារនៃសពរបស់ លោក ទូនី រ៉សេត និងសូមបួងសួងដល់ព្រះអល់ឡោះ សូមជួយឲ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីខានឡើយ៕