Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តបន្ទាយមានជ័យ ផ្តល់ថវិកា សារុង និងមួកសុវត្ថិភាព ជូននគរបាលជាស្រ្តី៨៥នាក់

08-03-2016 10:23

(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៥ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានផ្តល់ថវិកា២ម៉ឺនរៀល សារុងមួយ និងមួកសុវត្ថិភាពមួយ ព្រមទាំងថ្លៃសាំងធ្វើដំណើរទៅវិញទៅមក ជូនដល់ស្រ្តីជានគរបាល ចាប់តាំងពីថ្នាក់ស្នងការដ្ឋាន នគរបាលខេត្ត ដល់ប៉ុស្តិ៍រដ្ឋបាល ចំនួន៨៥នាក់។

លោកឧត្តមសេនីយ៍ស្នងការបានថ្លែងថា ទាំងថវិកា និងអំណោយទាំងនេះ គឺបានមកពីការឧបត្ថម្ភ ជូនពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមលើកកម្ពស់ បញ្ហាយេនឌ័រ និងសិទ្ធិស្រ្តីក្នុងការងារ។

លោកស្នងការបានបញ្ជាក់ថា ស្រ្តីជានគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មានចាប់តាំងពីស្នងការរង នាយការិយាល័យ នាយរងការិយាល័យ ប្រធានផ្នែក អនុផ្នែក ប៉ុស្តិ៍រដ្ឋបាលតាមបណ្តាក្រុងស្រុក និងវរះនគរបាលការពារ ព្រំដែនគោក ដែលបានខិតខំ និងបានចូលរួមចំណែកយ៉ាងខ្លាំង លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រមទាំងជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ អាត់ ខែម បានជំរុញឲ្យស្រ្តីជានគរបាលទាំងអស់ ត្រូវបន្តការងារខ្លាំងឡើងសម្រាប់ការចូលរួមចំណែក កសាងសន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត៕