(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ (University of South-East Asia) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នវ បានផ្ញើសាររំលែកមរណទុក្ខចំពោះមរណភាពឧបាសក ខៀវ សាន ដែលត្រូវជាឪពុករបស់នាយកឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សាររំលែកមរណទុក្ខនេះមានសេចក្ដីរាយរ៉ាប់ថា «យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយទទួលបានដំណឹងថា ឧបាសក ខៀវ សាន បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣៖១៥នាទី ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ឧបាសក ខៀវ សាន គឺជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រា បុត្រី និងជាការបាត់បង់ជីតា ប្រកបដោយក្តីសន្តោសប្រោសប្រណចំពោះចៅប្រុស ចៅស្រីជាទីស្រលាញ់»។
ខាងក្រោមនេះជាសាររំលែកមរណទុក្ខរបស់សាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ គោរពជូនចំពោះនាយកឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ៖