Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា កំពុងដឹកនាំកម្លាំង​ចុះពិនិត្យ​កន្លែង​ស្តុកឈើ​នៅក្រុមហ៊ុន យូនីគ្រីន និងក្រុម​ហ៊ុនម៉ាស្ទឺរ​ខេសាន់

08-03-2016 02:45

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធាន​គណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំ អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើ ក្រុមហ៊ុនយូនីគ្រីន និងក្រុមហ៊ុន​ម៉ាស្ទឺរ​ខេសាន់។  

ការចុះដល់ទីតាំងនេះ នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការជាតិ បានធ្វើការដឹកនាំដោះស្រាយរាល់សំណូមពររបស់ថ្នាក់ខេត្តដែលបានលើកឡើងក្នុងអង្គប្រជុំកាលពីម្សិលមិញដូចជា មានការលំបាក​ក្នុងការប្រមូលឈើដែលនៅរាយប៉ាយក្នុងព្រៃ ការទប់ស្កាត់ភ្លើងឆេះ និងការវាស់វែងជាដើម។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «យើងបានជំរុញឱ្យជំនាញបន្ថែមកម្លាំងខិតខំវាស់វែងឱ្យរួចរាល់ទីតាំង២ទៀត ហើយធ្វើការញែកឈើស្របច្បាប់ និងឈើល្មើសច្បាប់ឱ្យហើយទាំងអស់។ ទន្ទឹមនឹងនោះដែរ យើងនៅបញ្ជាផ្ទាល់ការប្រមូលឈើទាំងនេះ ដើម្ប៏ឱ្យរួចរាល់មុនថ្ងៃទី២០ ខែមីនា ខាងមុខ»៕