(ភ្នំពេញ)៖ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋ អំពីវិធានការលើតំបន់បិទខ្ទប់ទាំង៣ប្រភេទ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នោះ អង្គភាពប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃនេះបានចេញវីដេអូមួយ ពន្យល់បន្ថែមទៀតអំពី វិធានការអនុវត្តចំពោះ តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់។ តំបន់ក្រហមជាតំបន់ដែលមានការឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ចំណែកតំបន់លឿងទុំ ជាតំបន់ដែលមានការឆ្លងកម្រិតមធ្យម និងតំបន់លឿង គឺជាតំបន់ដែលមានការឆ្លងជំងឺកូវីដ១៩ កម្រិតសម្រាល។

ដើម្បីយល់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូដែលពន្យល់ដោយអង្គភាពប្រតិកម្មរហ័សដូចតទៅ៖