(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖២០នាទី ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញដល់ និងធ្វើជាអធិបតីភាព ក្នុងពិធីប្រារព្ធខួបលើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅវិមានសន្តិភាព។
ទិវានារីអន្តរជាតិ ៨មីនា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនីមួយៗ ដើម្បីជំរុញឱ្យស្រ្តីបានចូលរួមក្នុងសកម្មភាពនានាដូចបុរសដែរ។ ទិវានារីអន្តរជាតិឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព»៕
សូមទស្សនាផ្សាយផ្ទាល់ តាមរយៈ Fresh News TV: