(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីរកឃើញមនុស្ស៦នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

អ្នកជំងឺកូវីដ១៩ ដែលទើបនឹងរកឃើញនេះ គឺសុទ្ធតែមានប្រភពពីរាជធានីភ្នំពេញ ពោលពួកគាត់ចេញទៅខេត្តព្រៃវែង មុនរាជរដ្ឋាភិបាលបិទការធ្វើដំណើរឆ្លងកាត់ខេត្ត។

មនុស្សទាំង៦នាក់នោះរួមមាន៖

*ទី១៖ ឈ្មោះ សុខ ម៉ាក់ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ កំពុងចត្តាឡីស័កនៅវិទ្យាល័យពានរោង បានយកសំណាកទៅពិនិត្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ (យកលើកទី២) គាត់មកពីភ្នំពេញ (មកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១)

*ទី២៖ ឈ្មោះ ឆឹង ស្រេង អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ កំពុងចត្តាឡីស័កនៅវិទ្យាល័យពានរោង បានយកសំណាកទៅពិនិត្យថ្ងៃទី២៤៣ ខែមេសា ឆ្នាំ២០២១ (យកលើកទី១) គាត់មកពីភ្នំពេញ (មកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១)

*ទី៣៖ ឈ្មោះ អ៊ាន វ័ន អាយុ២១ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ កំពុងចត្តាឡីស័កនៅវិទ្យាល័យពានរោង បានយកសំណាកទៅពិនិត្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ (យកលើកទី2) គាត់មកពីភ្នំពេញ (មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១)

*ទី៤៖ ឈ្មោះ ចាន់នី ផានិត អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងស្មៅ ឃុំពានរោង ស្រុកស្វាយអន្ទរ កំពុងចត្តាឡីស័កនៅវិទ្យាល័យពានរោង បានយកសំណាកទៅពិនិត្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ (យកលើកទី2) គាត់មកពីភ្នំពេញ (មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១)

*ទី៥៖ ឈ្មោះ ឡៃ សុខា អាយុ២០ឆ្នាំ រស់នៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ កំពុងចត្តាឡីស័កនៅវិទ្យាល័យពានរោង បានយកសំណាកទៅពិនិត្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ (យកលើកទី2) គាត់មកពីភ្នំពេញ (មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១)

*ទី៦៖ ឈ្មោះ វ៉ន សំណាង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ កំពុងចត្តាឡីស័កនៅវិទ្យាល័យពានរោង បានយកសំណាកទៅពិនិត្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ (យកលើកទី2) គាត់មកពីភ្នំពេញ (មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១)៕