Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំនិញខូចគុណភាព៥០០គីឡូក្រាម ត្រូវមន្ត្រីកាំកុងត្រូល​ដក​ហូតពី​ឈ្មួញ អាជីវករ យក​ទៅដុត​បំផ្លាញ​ចោល

07-03-2016 22:46

(ប៉ៃលិន)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចប្រចាំច្រកទ្វារ ត្រួតពិនិត្យអន្តរជាតិព្រំ បានដុតកម្ទេចផលិតផល ម្ហូបអាហារខូចគុណភាព ហួសរយៈពេលប្រើប្រាស់ ដែលប្រមូលបានលើទីផ្សារនានា និងមាត់ច្រកនាំចូលជាច្រើនមុខ ក្នុងរយៈពេលដើមឆ្នាំ២០១៦ សរុបចំនួន៥០០គីឡូក្រាម។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះថា មន្ត្រីជំនាញយើងតែងតែសហការល្អ ជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យ និងដកហូតរាល់មុខទំនិញណាដែល បង្កប៉ះពាលសុខភាពពលរដ្ឋ និងធ្វើកិច្ចសន្យាបញ្ឈប់ជាមួយឈ្មួញ អាជីវកដែលនាំយកទំនិញគ្មានគុណភាព ហើយមន្ត្រីជំនាញយើងធ្វើការងារ នាំអប់រំដល់ពួកគាត់ ទទួលបាននូវចំណេះដឹងពីមន្ត្រីជំនាញយើង។

លោកបានបន្តថា មុខទំនិញដែលប្រមូលយកទៅដុតកម្ទេចចោលនោះ រួមមានទឹកក្រូច ទឹកខ្មេះ ម្សៅមី ត្រីខ មី កម្ទេចមី កម្ទេចនំ ស្រាបៀ ម្សទឹកដោះគោ ជាដើម៕