(ភ្នំពេញ)៖ លោក សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការត្រៀមស្មារតី និងសម្ភារៈចាំបាច់ ដើម្បីរៀបចំបញ្ចុះសពសាសនិកឥស្លាម បើសិនជាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩។

ក្នុងលិខិតរបស់គណៈដឹកនាំសាសនាឥស្លាមកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ មានខ្លឹមសារថា ដើម្បីដំណើរការបានល្អ សូមលោកអ៉ីម៉ាំ ចាត់ចែងឱ្យបានរួចរាល់ ដូចជាត្រៀមដីល្បាយខ្សាច់ស្អាត សម្រាប់ធ្វើការតៃម៉ាំឱ្យម៉ាយិត ព្រមទាំងសម្ភារចាំបាច់ខ្លះដែលអាចត្រៀមទុកបានដែលក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់។

សូមគណៈអ៉ីម៉ាំ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អ៉ីម៉ាំម៉ាស្ជិទ គ្រូបង្រៀនឥស្លាម និងសាសនិកឥស្លាម សហការអនុវត្តដោយស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា៖