(ភ្នំពេញ)៖ ទោះស្ថិតក្នុងកាលៈទេសៈលំបាកនៃការ រាតត្បាតដោយជំងឺកូវីដ-១៩ ក្ដីក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តរក្សាបានភាពឈានមុខគេនៅក្នុងទីផ្សារកម្ពុជាដដែល តាមរយៈការអនុវត្តយុទ្ធសាស្ត្របត់បែនដ៏ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

ក្នុងអំឡុងកូវីដ១៩នេះ ឥរិយាបថនៃការទិញទំនិញមានការផ្លាស់ប្តូរខ្លាំងរីឯកម្រិតនៃការចាយវាយ ក៏មាន លក្ខណៈសន្សំសំចៃខ្ពស់ ព្រមទាំងងាកទៅប្រើប្រាស់តាមប្រព័ន្ធឌីជីថល និងការទូទាត់ដោយមិនប្រើប្រាស់ សាច់ប្រាក់ផ្ទាល់។

ឆ្លើយតបនឹងបម្រែបម្រួលនៃឥរិយាបថទិញទំនិញរបស់អតិថិជន គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា ជីប ម៉ុង កំពុងជំរុញឲ្យផលិតផលរបស់ខ្លួនអាចស្វែងរក និងបញ្ជាទិញលើប្រព័ន្ធអនឡាញដោយមិនចាំបាច់ទៅកាន់ទីតាំងលក់ទំនិញដោយផ្ទាល់។

ផលិតផលដែលត្រូវបាននាំចូល និងចែកចាយដោយ ជីប ម៉ុង មានដូចជា នំស្រួយ ហាណាមិ ប្រេងឆា ហេលស៊ី ឆេហ្វ និងសាប៊ូ អូរ៉ា អាច ស្វែងរក បានតាមផ្សារទំនើប ជីប ម៉ុង លើកម្មវិធីដឹកជញ្ជូន BLOC, Grab Mart, Nham24, Muuve និង Foodpada ដែលអាចបញ្ជាទិញបានយ៉ាងងាយស្រួល និងដឹកជញ្ជូនដល់ទីកន្លែងផ្ទាល់តែ ម្ដង។

ជីប ម៉ុង ក៏កំពុងពិនិត្យមើលលទ្ធភាពពង្រីកសេវាកម្មតាមផ្នែកប្រព័ន្ធអនឡាញផ្សេងៗទៀត ឲ្យកាន់តែទូលំទូលាយ ដើម្បី ផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញផលិតផលរបស់យើងទាំងអស់តាមរយៈអនឡាញ បានដោយងាយស្រួល និងមានសេវាកម្មដ៏ល្អប្រសើរប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជូនអតិថិជនផងដែរ។

ក្រៅពីគ្រឿងបរិភោគ ជីប ម៉ុង ក៏ជាក្រុមហ៊ុននាំចូល និងចែកចាយសម្ភារៈសំណង់មានគុណភាពខ្ពស់ នោះគឺដែកថែប អ៊ីតាលី ម៉ាក វី។

គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង បានបន្ថែមថា ជីប ម៉ុង ផ្តោតសំខាន់លើការរៀបចំយុទ្ធសាស្រ្តលើប្រព័ន្ធឌីជីថល ដើម្បីផ្តល់ជូនភាពងាយស្រួលសម្បូរបែបច្នៃប្រឌិត និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជន ដើម្បីសម្របខ្លួនទៅនឹងបរិបថថ្មីមួយនេះ៕