(ភ្នំពេញ)៖ ឧបាសក ខៀវ សាន ត្រូវជាឪពុកបង្កើតរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣៖១៥នាទី ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។

សពឧបាសក ខៀវ សាន ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរី ជីបម៉ុង ផ្ទះលេខ៣១ ផ្លូវលេខ០៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ លោកលោកស្រី ព្រមទាំងទាំងញាតិមិត្តជិតឆ្ងាយនៃសពទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕