(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង តែងតែរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងរយៈពេលនៃការបិទខ្ទប់រាជធានីភ្នំពេញប្រមាណជាង១៣ថ្ងៃមកនេះ ជីប ម៉ុង និងពាណិជ្ជកម្មរបស់ខ្លួន ធ្វើកម្មវិធីផ្សេងៗជាច្រើន ដើម្បីឆ្លើយតបនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជា៖
ជីប ម៉ុង បានសហការជាមួយក្រសួងសុខាភិបាល រៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ នៅក្នុងគម្រោងរបស់ខ្លួនរហូតដល់ពីរទីតាំងគឺ គម្រោង លែនម៉ាក ២៧១ ជូនពលរដ្ឋរស់នៅខណ្ឌមានជ័យ និង ហ្គ្រេន ភ្នំពេញ ជូនដល់យោធិន និងក្រុមគ្រួសារយោធិនដែលរស់នៅក្នុងខណ្ឌសែនសុខ។
ជីប ម៉ុង លែន បានឧបត្ថម្ភគ្រឿងបរិភោគលក្ខណៈទ្រង់ទ្រាយធំជូនកម្មករ ដែលកំពុងបម្រើការក្នុងការរដ្ឋានទាំងអស់ដើម្បីជួយសម្រួលដល់ជីវប្រចាំថ្ងៃរបស់កម្មករ។
ក្រុមហ៊ុន ជីប ម៉ុង កំពុងមានសកម្មភាពចែកគ្រឿងបរិភោគ និងគ្រឿងទេសចាំបាច់ដល់បុគ្គលិកដែលកំពុងតែរស់នៅក្នុងតំបន់ក្រហមដែលកំណត់ដោយសាលារាជធានីភ្នំពេញ។
ចំណែកឯក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ចាប់ផ្ដើមឧបត្ថម្ភគ្រឿងបរិភោគផ្សេងៗភ្លាមៗដល់បុគ្គលិករបស់ខ្លួន ដែលរស់នៅក្នុងខណ្ឌមានជ័យ សែនសុខ និងពោធិ៍សែនជ័យ នៅពេលខណ្ឌទាំងប៉ុន្មាននេះត្រូវបានដាក់ស្ថិតក្នុងតំបន់បិទខ្ទប់។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបរិច្ចាគទឹកបរិសុទ្ធ៣ពាន់កេស ភេសជ្ជៈអាយស៍ចំនួន ១ពាន់កេសជូនសាលារាជធានីភ្នំពេញ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលយាមនៅតាមគោលដៅបិទខ្ទប់ ការធ្វើដំណើរសរុប៦០ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រុមហ៊ុនក៏នឹងបន្តឧបត្ថម្ភ ដល់គោលដៅបិទខ្ទប់ជាច្រើនទៀតជាបន្តបន្ទាប់ផងដែរ។
ជីប ម៉ុង បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងជិតស្និទ ដើម្បីចូលរួមបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ ឲ្យបានឆាប់ៗនេះ៕