(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១៨ «លោក កឹម សុខា ឆ្លើយដោះសារកុហកស្រីស្នេហ៍ម្នាក់ទៀត ខណៈគាត់ដេក ជាមួយប្រពន្ធចុង»។ (សូមស្តាប់សម្លេង មានចំនួនជាង៣នាទី)។
ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា៖ «ដូចសម្រង់សម្តី និងសំឡេងដែលខ្ញុំបានបង្ហោះ ស្រីយួនម្នាក់នោះ គឺលោក កឹម សុខា តែងតែយកទៅដេកជាមួយ នៅពេលគាត់ចុះមូលដ្ឋាន ឬទៅតាមខេត្តនានា ប៉ុន្តែទោះជាមានប្រពន្ធចុងទៅតាមប៉ុណ្ណឹងក៏ដោយ ក៏លោក កឹម សុខា នៅតែមិនឆ្អែតឆ្អន់នឹងស្រីញីទេ គឺមួយថ្ងៃៗមានស្រីស្នេហ៍ ដែលគាត់ធ្លាប់ទាក់ទងរួមរក្សបានទូរស័ព្ទមកសួរលោក កឹម សុខា ជាបន្តបន្ទាប់ ដើម្បីរកណាត់ពេលដេកសប្បាយជាមួយគ្នា ប្រដាក់វេនដូចខ្យង ពីមួយទៅមួយ។ ជាក់ស្តែង នៅពេលដែលបងប្អូនបានស្តាប់សម្តីឆ្លើយឆ្លងគ្នាតាមទូរស័ព្ទនៅថ្ងៃទី១៩ និងទី២០ ខែតុលា ឆ្នាំ២០១៤ នោះបងប្អូននឹងបានដឹងថា លោក កឹម សុខា ពិតជាចំណាយពេលច្រើនទៅលើបញ្ហារួមរក្សជាងបញ្ហាជាតិ»៕
សូមស្តាប់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍ផ្សេង៖
រឿងអាស្រូវ កឹម សុខា វគ្គទី១៨រឿងអាស្រូវ កឹម សុខា វគ្គទី១៨លោក កឹម សុខា ឆ្លើយដោះសារកុហកស្រីស្នេហ៍ម្នាក់ទៀត៖
Posted by រឿងពិត CNRP on Monday, March 7, 2016