(ភ្នំពេញ)៖ នៅថ្ងៃទី០៧ មីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ និងប្រសិទ្ធពរជ័យថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ» ក្នុងឱកាសទិវានារីអន្តរជាតិ លើកទី១០៥។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា៖ «ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ»៕
ខាងក្រោមនេះជាសារលិខិតថ្វាយព្រះពរ របស់សម្តេចតេជោ ហ៊ុន សែន៖