(ភ្នំពេញ)៖ ហាងការហ្វេ ខូរស្តា កម្ពុជា (Costa Coffee Cambodia) រីករាយ ណែនំាជូននូវបញ្ចីរាយមុខម្ហូប និងភេសជ្ជៈថ្មី ជាមួយនឹងជម្រើសម្ហូបជាច្រើន ប្រភេទរហូតដល់ទៅ៦០មុខ។
ចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅលោកអ្នក អាចពិសារអាហារពេលព្រឹក ជាមួយនឹងនំបុ័ងដែលមានតំលៃចាប់ពី ០.៧៩ដុល្លារ តែប៉ុណោ្ណះ ហើយលោកអ្នកអាចពិសារកាហ្វេក្នុងលៃចាប់ពី ១.៧៩ដុល្លារផងដែរ។
តំលៃនេះ គឺមាននៅគ្រប់សាខាហាងការហ្វេ ខូរស្តា កម្ពុជា (Costa Coffee Cambodia) ទំាងអស់ លើកលែងតែសាខាព្រលានយន្តហោះតែប៉ុណ្ណោះ។
កាន់តែងាយស្រួលជាងមុន ជាមួយនឹងជម្រើសច្រើនជាង៦០មុខរួម ទំាងអាហារពេលព្រឹកថ្ងៃត្រង់ និងពេលល្ងាច។
រាល់ការជាវទំាងអស់លោកអ្នក អាចជ្រើសរើសបាននូវ ប្រភេទ Pastry ប្រភេទ Sandwich ពិសេសសម្រាប់អ្នកចូលចិត្ត ឈីស អ្នកដែរចូលចិត្តសាច់ជ្រូក សាច់មាន់ ឬក៏ប្រភេទអាហារគ្មានជាតិសាច់ សំរាប់អ្នកដែលតមសាច់ជាដើម។
ក្រៅពីមុខម្ហូបទំាងនេះ លោកអ្នកអាចរកបាននៅបង្អែម ដែលមានរសជាតិផ្អែម ឬមិនសូវផ្អែម អាស្រ័យទៅលើចំនូលចិត្តរបស់អតិថិជន។
បច្ចុបន្នហាង Costa Coffee Cambodia មានចំនួន៦ហាង ក្នុងប្រទេសកម្ពុជា រួមមាន Costa Coffee បឹងកេងកង Costa Coffee សាកលវិទ្យាលយ័ភ្នំពេញអន្តរជាតិ(PPIU) Costa Coffee មាត់ទន្លេ Costa Coffee សៀមរាប Costa Coffee អាកាសយានដ្ឋានភ្នំពេញ អន្តរជាតិ និងCosta Coffee អ៊ីអនម៉ល។
គួររំលឹកថា ហាងកាហ្វេហាង Costa Coffee មានការរីកចម្រើនជាងគេនៅ ចក្រភពអង់គ្លេស និងជាប់ចំណាត់ថ្នាក់លេខ ១ នៅចក្រភពអង់គ្លេស ត្រូវបាននំាចូល និងចែកចាយស្របច្បាប់ សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទំាងមានចែកចាយនូវផលិតផលល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ដឹភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) ការ៉េម ស្វិនសិន (Swensen’s) និង ការ៉េមដេរីឃ្វីន៕