(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្ថែមទីតាំងយកសំណាក និងគោលការណ៍ប្រមូលសំណាកតេស្តរកមេរោគកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅភូមិសាស្ត្រ «តំបន់ក្រហម» នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។