(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋជាន់ទី១ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ ត្រូវបានអគ្គិភ័យឆេះមួយកំអិតកំពឹស ដោយសារឆ្លងចរន្តភ្លើង។ តែសម្រាប់គ្រោះអគ្គិភ័យនេះ ត្រូវបានរត់ទៅវិញ ក្រោយពីកម្លាំងអាជ្ញាធរ ប្រជាការពារ នគរបាល និងអាវុធហត្ថខណ្ឌមានជ័យ ព្រមទាំងប្រជាពលរដ្ឋ នៅក្បែរនោះចេញជួយអន្តរាគមន៍ភ្លាមៗ។ សម្រាប់ទំហំនៃការខូចខាតនោះ ក៏មិនមានច្រើនដែរពីព្រោះជួយទាន់៕