(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា បុរសម្នាក់ដែលស្លាប់នៅភូមិជ្រៅស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី មិនមែនដោយសារជំងឺកូវីដ១៩នោះទេ ពោលដោយសារមានជំងឺប្រចាំកាយយូរឆ្នាំហើយ ព្រមទាំងចូលចិត្តផឹកស្រា។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា នៅថ្ងៃទី២៤ ខែមេសានេះ ប្រធានមន្ទីរសុខាភិបាល បានចាត់តាំងក្រុមឆ្លើយតបបន្ទាន់ នៃការិយាល័យសុខាភិបាលប្រតិបត្តិបាទី ចុះអង្កេតស្រាវជ្រាវករណីមរណភាព ដោយមិនដឹងមូលហេតុ។

ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យសុខាភិបាលប្រតិបត្តិបាទី បានយកសំណាកតាមរយៈច្រមុះ ដើម្បីធ្វើតេស្ដរហ័សរកជំងឺកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន។ ការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញអះអាងថា បុរសខាងលើមរណភាពដោយសារជំងឺរ៉ាំរ៉ៃ និងញៀនស្រា៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្ត៖