(ភ្នំពេញ)៖ អាជ្ញាធរបានសម្រេចយកទីតាំងស្ដាតអូឡាំពិក, សាលាកូរ៉េកប់ស្រូវ ( វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC )និងព្រីមៀរសែនសុខ សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ កម្រិតស្រាល ខណៈដែលបច្ចុប្បន្នអត្រាអ្នកឆ្លងជំងឺកូវីដនៅរាជធានីភ្នំពេញ មិនមានសញ្ញាថមថយនៅឡើយទេ។

នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោក អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងត្រៀមរៀបចំទីតាំងទាំង៣នេះផងដែរ។

យ៉ាងណាមិញ សម្រាប់ចំនួនគ្រែដែលអាចផ្ទុកអ្នកជំងឺនោះ មិនទាន់ត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងពិនិត្យរៀបចំ៕