(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាចំនួន២០០លានរៀល ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីទុកសម្រាប់ជួយពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិជាពិសេសខ្យល់កន្រ្តាក់ និងជួយសម្រាលការខ្វះខាតបណ្តោះអាសន្នដល់ពលរដ្ឋដែលរងប៉ះពាល់ដោយកូវីដ១៩។

ការសម្រេចឧបត្ថម្ភនេះ បានធ្វើឡើង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានណែនាំឱ្យអភិបាលខេត្តបាត់ដំបង ចាត់ចែងថវិកានេះ ឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលបច្ចុប្បន្ន៕

ខាងក្រោមនេះជាលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ផ្ញើជូនលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង៖