(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន០៥នាក់ ស្រី០៤នាក់ នៅមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត សម្រាប់អ្នកវិជ្ជមានទាំង៥នាក់នេះរួមមាន៖

*ទី១៖ ឈ្មោះ ប៉ោ យ៉ាត ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស
*ទី២៖ ឈ្មោះ ស៊ឹម កល្យាណ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស
*ទី៣៖ ឈ្មោះ ស៊ឹម ស្រីយី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស
*ទី៤៖ ឈ្មោះ គង់ ស្រីលាប ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស
*ទី៥៖ ឈ្មោះ ផល ដារ៉ុង ភេទប្រុស អាយុ០២ខែកន្លះ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស។
បច្ចុប្បន្នអ្នកជំងឺទាំង០៥នាក់ខាងលើ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។

ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា សម្រាប់អ្នកជំងឺទាំង៥នាក់ ក្នុងនោះ៖ ឈ្មោះ ប៉ោ យ៉ាត, ឈ្មោះ ស៊ឹម កល្យាណ និង ឈ្មោះ ស៊ឹម ស្រីយី បានប៉ះពាល់ដោយផ្ទាល់ជាមួយឈ្មោះ ជិន ឡុង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

ចំណែក០២នាក់ទៀត រួមមាន៖ ឈ្មោះ គង់ ស្រីលាប និងឈ្មោះ ផល ដារ៉ុង ជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយឈ្មោះ ឡឹក ចាន់ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយ បុគ្គលទាំង០៥នាក់ខាងលើបន្ថែមទៀត៕