(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រួមជាមួយលោក-លោកស្រីអភិបាលរង លោកចៅសង្កាត់ចោមចៅទី១ លោកមេភូមិ នឹងក្រុមការងារខណ្ឌបាននាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋ កម្មករ-កម្មការីនី២៥០០គ្រួសារ នៅតំបន់ក្រហម សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលកំពុងមានជីវភាពខ្វះខាតក្នុងកំឡុងបិទខ្ទប់រាជធានីភ្នំពេញ។

លោក ហែម ដារិទ្ធិបានឲ្យដឹងថា អំណោយផ្តល់ជូន រួមមាន៖ អង្ករ១បាវ២៥គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ១យួរ។

ជាមួយគ្នានេះ លោកបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដល់បងប្អូនប្រជាជនទាំងអស់ផងដែរ និងសូមសំណូមពរដល់បងប្អូនឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕