(ពិភពលោក)៖ ស្ថាបនិកបង្កើតប្រព័ន្ធផ្ញើសារអេឡិកត្រូនិចមុនដំបូងគេ លោក Ray Tomlinson បានទទួលមរណភាពហើយ នៅចុងសប្តាហ៍មុននេះ កន្លងទៅនេះ ក្នុងវ័យ៧៤ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
ក្នុងដំណើរជីវិតមួយនេះ លោកបានបង្កើតស្នាដៃដ៏ធំធេងដែលមនុស្សជាតិទូទៅមិនអាចបំភ្លេចបាន ដោយអាចឲ្យមនុស្សលើពិភពលោក អាចទំនាក់ទងគ្នាតាមរយៈអេឡិកត្រូនិច ផ្ញើឯកសារដែលមានលើកុំព្យូទ័រ តាមរយៈអ៊ិនធើណែតបានយ៉ាងងាយស្រួល។
លោកបានបង្កើតកម្មវិធី ARPANET ប្រើសម្រាប់បង្កើតឲ្យមាន Email អាចផ្ញើសារពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយបានមុនគេបង្អស់ក្នុងឆ្នាំ១៩៧១។ ក្នុងនោះ លោកក៏ជាអ្នកបង្កើតនិមិត្តសញ្ញា «@» សម្រាប់សម្គាល់ អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ម្នាក់ៗផងដែរ។
សូមបញ្ជាក់ដែលថា លោក Ray Tomlinson ជាជនជាតិអាមេរិក នៅក្នុងទសវត្ស ឆ្នាំ៦០ លោកបានចូលសិក្សានៅមហាវិទ្យាល័យបច្ចេកវិទ្យា Rensselaer Polytechnic Institute និង MIT ។ ក្រោយបញ្ជាប់ការសិក្សាលោកបានចូលបម្រើការងារនៅ ក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា Raytheon BBN Technologies ដែលជាឱកាសឲ្យគាត់ក្នុងការរកឃើញនូវការបង្កើតឲ្យមាន email នោះ៕