Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៥រូប

23-04-2021 19:24

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៥រូប។

ព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៥រូប ដែលទទួលបានការតែងតាំង និងផ្តល់ឋានៈរួមមាន៖

១៖ លោក ជា វុធណា ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងមានឋានៈស្មើ រដ្ឋលេខាធិការ

២៖ លោក អ៉ឹម សិទ្ធីរ៉ា ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ មានឋានៈស្មើ អនុរដ្ឋលេខាធិការ

៣៖ លោក ឆាយ រតនៈ ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គាធិការនៃអគ្គាធិការដ្ឋាន មានឋានៈស្មើអនុរដ្ឋលេខាធិការ

៤៖ លោក ឡុញ ធីណា ជាទីប្រឹក្សាអមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈស្មើអគ្គនាយក

៥៖ លោក សូ សុទ្ធី ជាទីប្រឹក្សាអមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈស្មើអគ្គនាយក៕