(ភ្នំពេញ)៖ កម្លាំងរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ច័ន្ទ ថេតថេនរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល និងមានការឯកភាពពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ និងមានការចូលរួម មានកម្លាំងរដ្ឋបាលព្រៃឈើមូលដ្ឋាន នៃខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានចុះធ្វើការត្រួតពិនិត្យ ទីតាំផ្ទះមួយកន្លែង នៅផ្លូវលេខ៩៧ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីរុកវត្ថុតាងពាក់ព័ន្ធ បទល្មើសព្រៃឈើ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោងប្រមាណ១០៖៣០នាទី ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នេះ ស្ថិតតាមបណ្តោយផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមានម្ចាស់ទីតាំងឈ្មោះ សុខ ហេហួរ ភេទស្រី ស្នាក់នៅកន្លែងសិប្បកម្មកែច្នៃនេះតែម្តង។
ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ទីតាំងនេះមានច្បាប់ត្រឹមត្រូវ ចំពោះឈើដែលត្រូវដកហូត សមត្ថកិច្ចមិនទាន់កំណត់ចំនួនបាននៅឡើយទេ គឺគ្រាន់តែដកហូតឈើតិចតួចប៉ុណ្ណោះ៕