(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមផ្តល់ដីមួយកន្លែងទំហំ ២ហិកតា ៣០៣៣ ម៉ែត្រក្រឡា នៅក្នុងភូមិតាសែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាលខេត្តតាកែវ។

លិខិតរបស់ទីស្តីការដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការយល់ព្រមផ្តល់ដីនេះ បានធ្វើឡើងបន្ទាប់ពីមានលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងបន្ទាប់ពីមាន សំណើសុំដីសម្រាប់សាងសង់ឈាបនដ្ឋានបូជាសពអ្នក កើតជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានចារឯកភាពលើសំណើនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

លិខិតទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមផ្ដល់ដី១កន្លែងទំហំ ២ហិកតា ៣០៣៣ម៉ែត្រក្រឡា ដែលមានចំណុចនិយាមកានៃប្រព័ន្ធកូអរដោនេ (WGS 84) ១-(៤៧០៨៧៥-១២០៦០៧៤) ២-(៤៧០៩៩៥-១២០៦១៩៣) ៣-(៤៧០៩១៨-១២០៦២៥២) ៤-(៤៧០៧៤៩-១២០៦១៩២) ស្ថិតក្នុងស្ថាននីយផ្សព្វផ្សាយ និងស្តាព្រៃឈើត្រពាំងធំ ក្នុងភូមិតាសែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩៕

ខាងក្រោមនេះជាលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៖