(ភ្នំពេញ)៖ ទោះបីជាស្ថិតក្រោមដំណក់ទឹកភ្លៀងយ៉ាងណាក៏ដោយ ក៏កម្លាំងសមត្ថកិច្ចដែលប្រចាំការតាមគោលដៅនានា ក្នុងរាជធានីភ្នំពេញ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងរឹតបន្តឹងការធ្វើដំណើរនេះ នៅតែបន្តបំពេញការងាររបស់ពួកគាត់គ្មានឈបឈរនោះដែរ។
ជាក់ស្តែង តាមរយៈរូបភាព 20 សន្លឹក ដែលត្រូវបានថតដោយក្រុមថតរូបរបស់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមេសានេះ គឺបានបង្ហាញពីសកម្មភាពកម្លាំងសមត្ថកិច្ច កំពុងបំពេញការងារក្រោមដំណក់ទឹកភ្លៀង យ៉ាងសស្រាក់សស្រាំ ដោយមិនខ្លាចនឿយហត់ឡើយ។ ពួកគាត់ក៏មានគ្រួសារនៅផ្ទះដែរ ប៉ុន្តែដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងដើម្បីក្តីសុខប្រជាជនទាំងមូល ត្រូវសុខចិត្តលះបង់ក្តីសុខផ្ទាល់ខ្លួនមួយគ្រាសិន៕
សូមទស្សនារូបភាព២០សន្លឹកបង្ហាញពីសកម្មភាពកម្លាំងសមត្ថកិច្ច បំពេញការងារក្រោមដំណក់ទឹកភ្លៀង៖