(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ អាចលក់ឱសថចាំបាច់ ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងនេះ បានធ្វើឡើង បន្ទាប់ពីមានមតិណែនាំរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្ត វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

ដោយពិនិត្យឃើញនូវតម្រូវការចាំបាច់របស់ប្រជាជនក្នុងការព្យាបាលសុខភាព ក្រសួងសុខាភិបាល បានជម្រាបជូនដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់ ត្រូវស្នើសុំការអនុញ្ញាតច្បាប់លក់ឱសថមកក្រសួងសុខាភិបាល តាមរយៈលោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល ដែលមានទូរស័ព្ទ និងតេឡេក្រាម លេខ ០១២ ៨៧៩ ៥៦៦ (ដូចមានគំរូពាក្យសុំបើកលក់ឱសថ ជូនភ្ជាប់មកជាមួយ) ដើម្បីអាចលក់ ឱសថចាំបាច់ជូនប្រជាពលរដ្ឋ ដែលពុំមានឱសថស្ថាន និងឱសថស្ថានរង នៅទីនោះ ចៀសវាង ការលក់លើសពីតម្លៃ ដែលបានកំណត់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖