(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១៧ «លោក កឹម សុខា នាំស្រីថ្មីមួយទៀតទៅរួមភេទផ្ទះនៅព្រែកឯង»។ (សូមស្តាប់សម្លេង មានចំនួនជិត២នាទី)។
ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា៖ «លោក កឹម សុខា ឲ្យអ្នករត់តាក់ស៊ីដឹកស្រីយកទៅរួមរ័ក្សនៅផ្ទះ ព្រែកឯង ផ្លូវជាតិលេខ១! (សំឡេងសាសងគ្នា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤) តម្លៃសីលធម៌របស់លោកប្រធាន កឹម សុខា បានធ្លាក់ចុះយ៉ាងខ្លាំងជាយូរមកហើយ គ្រាន់តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន បន្តបិទបាំង ដើម្បីយកចិត្តថ្នាក់ដឹកនាំគេ ក្នុងការការពារមុខតំណែងរៀងៗខ្លួនខ្លាចលោក កឹម សុខា ដកហូតតួនាទីក្នុងបក្ស។ ប៉ុន្តែ ដោយសារតែរឿងអាស្រូវកាមគុណរបស់លោកប្រធាន កឹម សុខា នៅមានច្រើនណាស់ មិនមែនគាត់មានតែស្រីស្នេហ៍ឈ្មោះ អាមុំ ប្រពន្ធចុងលួចលាក់ជាយួនឈ្មោះ យ៉េស ម៉ាក់អានិតាប៉ុណ្នឹងទេ។
ម្ចាស់ Facebook បានបន្តសរសេរទៀតថា៖ «ជាក់ស្តែង បើស្តាប់សំឡេងឆ្លើយឆ្លងគ្នានេះ គឺបង្ហាញថា ល្បិចប្រុសខូច ល្បិចប្រុសល្មោភកាមដូចលោក កឹម សុខា គឺគាត់ប្រើរបៀបប្លែកៗក្នុងការធ្វើយ៉ាងណាបានដេកជាមួយស្រីស្នេហ៍ និងស្រីៗជាច្រើន ស្ទើរតែជារៀងរាល់ថ្ងៃ ហើយមានពេលខ្លះគាត់ឲ្យស្រីនោះជិះឡាន ឬម៉ូតូឌុបទៅជួបគាត់ដល់អូតែល ដល់ផ្ទះពេលប្រពន្ធមិននៅ និងមានពេលខ្លះទៀត លោក កឹម សុខា គាត់ប្រើមនុស្សជំនិតរបស់ខ្លួន ឬអ្នករត់តាក់ស៊ីដឹកស្រីយកទៅឲ្យ និងនៅពេលរួមរ័ក្សរួចរាល់ លោក កឹម សុខា គាត់ជូនស្រីនោះត្រឡប់ទៅគោលដៅផ្សេងៗ។ និយាយរួមទៅ លោក កឹម សុខា ពិតជាញៀនជាមួយស្រី និងហ៊ានផិតក្បត់ប្រពន្ធដើម យកស្រីទៅដេករួមរ័ក្សគ្នាដល់លើផ្ទះ»៕
សូមស្តាប់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍ផ្សេងទៀត៖
រឿងអាស្រូវ កឹម សុខា វគ្គទី១៧រឿងអាស្រូវ កឹម សុខា វគ្គទី១៧លោក កឹម សុខា ឲ្យអ្នករត់តាក់ស៊ីដឹកស្រីយកទៅរួមរ័ក្សនៅផ្ទះ ព្រែកឯង ផ្លូវជាតិលេខ១!៖
Posted by រឿងពិត CNRP on Sunday, March 6, 2016