(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) លើកទី២ ជូនយោធិន និងគ្រួសារ នៅតាមបណ្តាខណ្ឌទាំង១៤ ជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់ការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ។

តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសានេះ បានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានរៀបចំទីតាំង និងក្រុមពេទ្យ ដើម្បីដំណើរចាក់វ៉ាក់សាំងលើកទី២ ជូនយោធិន និងគ្រួសារយោធិន នៅតាមបណ្តាទីតាំងក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងបណ្តាទីតាំងជុំវិញរាជធានីភ្នំពេញ តាមកម្មវិធីជាក់ស្តែង៕

ខាងក្រោមនេះជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២៖