(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរក និងអាចឈានទៅដល់ការចាប់ខ្លួនម្ចាស់ Facebook Page: Master Beer និង Facebook: Khun Paly សង្ស័យជា Facebook ជនខិលខូចប្រើសម្រាប់ជំរិតទារប្រាក់ ពីអ្នកវិនិយោគ ហើយម្ចាស់ Facebook page ទាំង២នេះ មិនដឹងយកទីតាំងណារៀបឆាកសំដែងពិតប្រាកដ ឬជាជនមានទីលំនៅកន្លែងណាច្បាស់លាស់នោះទេ គឺពេលចេញ វីដេអូឃ្លីបមួយឈុតៗ ជននេះមានគំនិតបច្ចេកទេសគោះ ឬជាកម្មវត្ថុជម្រិតទារប្រាក់ ពីអ្នកវិនិយោគទុន តាមរយៈការគម្រាមកំហែងជាថ្នូរ និងទុកឱកាសឲ្យជនរងគ្រោះពិចារណាតថ្លៃ ។
មន្រ្តីសមត្ថកិច្ចបានបញ្ជាក់ថា បើទោះជាបុគ្គលនេះអះអាងថា ជាម្ចាស់កម្មសិទ្ធ Facebook: Master Beer ក៏ដោយក៏អ្នកសើុបខ្លះដឹងថា ជននេះគឺជាមុខសញ្ញារងនូវបណ្តឹងផងដែរ។
វីដេអូឃ្លីបមួយណាក៏ឃើញតែគម្រាមគេ ជាថ្នូរឲ្យចរចាបង់លុយ និងគំរាមជាដដែលៗថា គេនឹងយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ សម្រាប់ជាថ្ងៃធ្វើសន្និសីទបកអាក្រាតសំអ៊ុយពីអ្នកមិនព្រមចេញមកចរចា ហើយគេយកបន្ទប់ Karaoke ឈ្មោះថា «តារាសួគ៍» ទឹកដីខេត្តសៀមរាប ខាងក្រោយស្ថានីយ៍ប្រេងតេលា។
ដូច្នេះបើគេយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ធ្វើសន្និសីទកាសែតមែននោះ ផែនការជម្រិតទារប្រាក់គៀបសង្កត់ ដល់អ្នកវិនិយោគ អាចជាប់អន្ទាក់សមត្ថកិច្ចផងដែរ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់លើកទឹកចិត្តដល់អ្នកវិនិយោគ ឲ្យមកបណ្តាក់ ទុនរកស៉ីនៅកម្ពុជា ដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុក ឲ្យពលរដ្ឋខ្មែរមានការងារធ្វើនោះ។ ដូចនេះជនខិលខូចប្រើល្បិច ជម្រិតទារប្រាក់ពីអ្នកវិនិយោគបែបល្បិចថ្មី អាចប្រឈមនិងច្បាប់ជាក់ជាមិនខានឡើយ៕