(ភ្នំពេញ)៖ ពលរដ្ឋបឹងកក់ប្រមាណ២០នាក់ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ បានលើកគ្នាតវ៉ាជាថ្មី នៅខាងមុខស្ថាន ទូតអាមេរិក ដើម្បីឱ្យជួយអន្តរាគមន៍ ផ្តល់ដំណោះស្រាយដល់ពួកគេ ចំពោះបញ្ហាដីធ្លីកន្លងមក។
បើតាមការជូនដំណឹង ប្រជាពលរដ្ឋទាំងនេះដឹកនាំដោយឈ្មោះ ស៊ា ណារ៉េត និង អឹម ស្រីទូច ហើយពួកគេមានគម្រោងបន្តទៅ តវ៉ានៅធនាគារពិភពលោកផងដែរ ក្រោយពីបានដាក់ញត្តិរួច នៅស្ថានទូតអាមេរិក។
សូមបញ្ជាក់ថា នៅក្នុងការតវ៉ានៅមុខស្ថានទូតអាមេរិក ពលរដ្ឋបឹងកក់ទាំងនោះ ក៏បានដុតក្រម៉ា ហើយប្រុងនឹងដុតកង់រថយន្តផងដែរ ប៉ុន្តែត្រូវបានអាជ្ញាធរអន្តរាគមន៍ពន្លត់ និងរារាំង៕