(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ដែលជាតំបន់មានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្ដីសម្រេចនោះ បានបញ្ជាក់ថា ភូមិមួយនេះត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យរាលដាលទៅតំបន់ផ្សេងទៀត៕

ខាងក្រោមនេះ ជាសេចក្ដីរបស់រដ្ឋបាលខេត្តព្រះសីហនុ៖