(កំពង់ឆ្នាំង)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹង ស្តីពីការទទួលបណ្តឹងឧបាស្រ័យ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (តេលេក្រាម) ជាមុន ក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់ និងការហាមឃាត់ធ្វើដំណើរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែមេសានេះ។
សេចក្តីជូនដំណឹងខាងលើ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ នៅថ្ងៃទី២០ ខែមេសា បានចេញសេចក្តីណែនាំ ស្តីពីការទទួលពាក្យបណ្តឹងឧបាស្រ័យ នៅតាមសាលាជម្រះក្តី ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងការហាមឃាត់ការធ្វើដំណើរនៅកម្ពុជាផងដែរ ដើម្បីពន្លឿនការដាក់ពាក្យបណ្តឹងឧបាស្រ័យ។
ក្រសួងយុត្តិធម៌ បានណែនាំដល់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ពិនិត្យលទ្ធភាព និងរៀបចំសម្រួលនីតិវិធី សម្រាប់ទទួលពាក្យបណ្តឹងជាបណ្តោះអាសន្ន តាមប្រព័ន្ធអនឡាញ (ដូចជា Telegram) និងដាក់បង្ហាញលេខទូរស័ព្ទទាក់ទង និងទទួលពាក្យបណ្តឹងឧបាស្រ័យនានា របស់ភាគីនៃបណ្តឹង ឬមេធាវីតំណាងដោយអាណត្តិ ព្រមទាំងត្រូវជូនដំណឹង និងផ្សព្វផ្សាយ នូវការអនុវត្តគោលការណ៍នេះជាសាធារណៈ ឲ្យបានឆាប់រហ័សបំផុត និងឲ្យបានទូលំទូលាយ៕
សូមអានសេចក្តីជូនដំណឹងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៖