(សៀមរាប)៖ ដោយគោរពតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប និងសមាជិក បាននាំយកអំណោយប្រគេនព្រះសង្ឃចំនួនពីរវត្ត។
វត្តទាំង២នោះ គឺវត្តគោកស្រិត ដែលស្ថិតនៅក្នុង សង្កាត់ សាលាកំរើក ក្រុងសៀមរាប និង វត្តអធ្វារ ដែលនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ហើយវត្តទាំងពីរនេះស្ថិតនៅក្នុងគោលដៅបិទខ្ទប់ ដើម្បីការពារជំងឺកូវីដ-១៩។
អំណោយរួមមាន៖
១៖ វត្តអធ្វារ ព្រះចៅអធិការ ព្រះនាម ទៀង វណ្ណ
* បច្ច័យ ៥ម៉ឺនរៀល
* អង្ករ ៥០គីឡូក្រាម
* មី ២កេស
* ត្រីខ ១២ កំប៉ុង
* ទឹកស៊ីអ៉ីវ ១២ ដប
* ទឹកត្រី ១២ ដប
* អំបិល ៥គីឡូ
* ប៊ីចេង ២កញ្ចប់
* ស្ករ ស ២គីឡូ
* ខ្ទឹម ស ១គីឡូ
* ប្រេងឆា ១ដប
* ទឹកសុទ្ធ ១០ យួរ
២៖ វត្តគោកស្រិត ព្រះចៅអធិការ ជា ចន្ទ័ថា
* បច្ច័យ ៨ម៉ឺនរៀល
* អង្ករ ៥០គីឡូក្រាម
* មី ២កេស
* ត្រីខ ១២ កំប៉ុង
* ទឹកស៊ីអ៉ីវ ១២ ដប
* ទឹកត្រី ១២ ដប
* អំបិល ៥គីឡូ
* ប៊ីចេង ២កញ្ចប់
* ស្ករ ស ២គីឡូ
* ខ្ទឹម ស ១គីឡូ
* ប្រេងឆា ១ដប
* ទឹកសុទ្ធ ១០ យួរ៕