ចិន កាត់ទោសមន្ត្រីជិត ៣០០,០០០នាក់ ពីបទពុករលួយ
07-03-2016 10:44
(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានប្រកាសថា ខ្លួនបានកាត់ទោសមន្ត្រីគ្រប់ជាន់ថ្នាក់ជិត ៣០០,០០០នាក់ រួចមកហើយ ពីបទពុករលួយកាលពីឆ្នាំ ២០១៥ ដោយក្នុងនោះមន្ត្រីជាង ២០០,០០០នាក់ ត្រូវគេហៅមកព្រមាន និង ជាង ៨០,០០០នាក់ទៀត បានទទួលរងទោសទណ្ឌធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង ឡើងកាន់អំណាចនៅឆ្នាំ ២០១៣ ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយបានក្លាយជារបៀបវារៈនាំមុខ សម្រាប់រដ្ឋាភិបាលចិន។ ប៉ុន្មានឆ្នាំមកនេះ មន្ត្រីកំពូលៗចិន ក៏ដូចជាមហាសេដ្ឋីផងដែរ ត្រូវបានចាប់ឃុំខ្លួននិងផ្តន្ទាទោស ដោយជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ព្រមទាំង ការរកស៊ីមុខជំនួយខ្មៅងងឹតក្នុងសង្គម៕