(ភ្នំពេញ)៖ ក្រុមកម្មករកម្មការិនីជាង៣០នាក់ បម្រើការងារនៅក្រុមហ៊ុនកាត់ដេរ ជុនចៅ ស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បានបន្តដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ ក្រោយពីបានកើតឡើងម្តងហើយ កាលពីថ្ងៃទី៤ ខែមីនា ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ តែគ្មានអ្នករងគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានករណីនេះកើតឡើង អាចបណ្តាលឲ្យខាងក្រុមហ៊ុនជួសជុល ម៉ាស៉ីនបឺតខ្យល់ ហើយកម្ទេចស៉ីម៉ង់ត៍ធ្លាក់ហុយ ហើយគាប់ជួនក្រុមកម្មករមានសុខភាព ទន់ខ្សោយផងនោះទើបទន់ដៃទន់ជើង តែម្តង។

នៅពេលនេះ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងចុះទៅពិនិត្យ និងជួយអន្តរាគមន៍៕

 

Posted by Sheet on Sunday, March 6, 2016